ថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤
លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី ឃឹម រតនា មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន និងលោក ហេង សុផាត ទីប្រឹក្សាគម្រោង ចុះពិនិត្យការលូតលាស់ស្រែបង្ហាញផលិតកម្មពូជ ចំនួន ០៨បង្ហាញ នៅក្នុងស្រុកត្រាំកក់ រួមមានពូជស្រូវរំដួល ចំនួន ៧បង្ហាញ និងពូជចំប៉ីស ៧០ ចំនួន ០១ បង្ហាញ ដែលមានផ្ទៃដីសរុបចំនួន ២១ ០០០ម៉ែត្រការ៉េ ស្មើនឹង ២១ ហិចតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម