ថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤
នាយផ្នែកជលផលបូរីជលសារបានសហការជាមួយសហគមន៍នេសាទ សរុបកំលាំងចំនួន ៦នាក់ បានចុះបង្ក្រាបបទល្មើសនេសាទ ដោយធ្វើការដកហូតបានឧបករណ៍នេសាទខុសច្បាប់ រួមមានៈ
- សៃយ៉ឺនស្បៃមុង ១៦មាត់លូ
- របាំងស្បៃមុងប្រវែង ១២៥០ម៉ែត្រ
- បង្គោលឬស្សីចំនួន ២៦០បង្កោល
- ត្រីចម្រុះទម្ងន់ ៨០គ.ក្រ
នៅចំណុចខាងកើតប្រឡាយ៩៩ ឃុំរមេញ ស្រុកកោះអណ្តែត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម