ថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានធ្វើការប្រជុំផ្សព្វផ្សាយលិខិតរបស់ក្រសួងមុខងារសាធារណៈស្តីពីសម្រង់វត្តមាន ប្រពន្ធ័គ្រប់គ្រងវត្តមាន និងស្ថានភាពមន្រ្តីរាជការសុីវិល និងមន្រ្តីជាប់កិច្ចសន្យាប្រចាំខែនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងពង្រឹងការគោរពទង់ជាតិនិងការស្លៀកពាក់ឯកសណ្ឋានអោយសមជាមន្រ្តីរាជការ និងពិភាក្សាការងារផ្សេងៗ ក្រោមអធិបតីភាព លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការចូលរួមពីប្រធានការិយាល័យជំនាញខេត្ត នាយខណ្ឌរដ្ឋបាលជលផលខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងអ្នកពាក់ពន្ធ័។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម