ចុះធ្វេីជីវសុវត្ថិភាព​ និងបាញ់ថ្នាំសំលាប់មេរោគ​ ព្រមទាំងបានណែនាំបច្ចេកទេស​ ការធ្វេីជីវសុវត្ថិភាពនិងផ្ដល់ថ្នាំសំលាប់មេរោគដល់កសិករចិញ្ចឹមមាន់ជាលក្ខណ:គ្រួសារ
ចេញ​ផ្សាយ ១១ កញ្ញា ២០២៤
28

ថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤

លោក​ ថៃ​ លី​ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តរួមនិងលោក​ អុីង​ សុភិន អនុប្រធានការិយាល័យនិងមន្រ្តី ៧នាក់ ដោយមានការចូលរួមពីលោក​ កង​ អេត​ មន្រ្តីទទួលបន្ទុកពេទ្យសត្វស្រុកត្រាំកក់ បានចុះធ្វេីជីវសុវត្ថិភាព​ និងបាញ់ថ្នាំសំលាប់មេរោគ​ ព្រមទាំងបានណែនាំបច្ចេកទេស​ ការធ្វេីជីវសុវត្ថិភាពនិងផ្ដល់ថ្នាំសំលាប់មេរោគដល់កសិករចិញ្ចឹមមាន់ជាលក្ខណ:គ្រួសារ​ ចំនួន​ ៩គ្រួសារ​ នៅភូមិអង្គត្នោតខាងលិច​ ឃុំអង្គតាសោម​ ស្រុកត្រាំកក់។

តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី ៩​ ៥០០៛/គក្រ
+ជ្រូកកសិករ   ៩​ ០០០៛/គក្រ
+មាន់បីសាសន៍ ៧​ ៩០០៛/គក្រ
+មាន់សាច់  ៥​ ៥០០៛/គក្រ
+មាន់ស្រែ     ១៦ ០០០៛/គក្រ
+ពងមាន់កសិដ្ឋាន​ ៣៤០-៤០០៛/គ្រាប់
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់   ១១​ ៥០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ ៥០​ ០០០៛/ក្បាល
+ពងទា សាប ៤០០-៤៣០៛/គ្រាប់  
+ពងទាសាបភ្ញាស់​ ៤៥០-៥០០៛/គ្រាប់
+ពងទាកូន ៤៥០-៥០០៛/គ្រាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter