ចុះរៀបចំកិច្ចប្រជុំសម្របសម្រួល និងពិភាក្សា ជាមួយគណ:កម្មាការរៀបចំ ដើម្បីត្រៀមមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មមាន់
ចេញ​ផ្សាយ ១១ កញ្ញា ២០២៤
17

ថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤

ក្រុមការងារកម្មវិធី ASPIRE - AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ រួមមាន លោក សោ សាំ មន្ត្រីទទួលបន្ទុក M&E លោក នួន ទិត្យភារាម មន្ត្រី ជំនួយការកម្មវិធី ASPIR E-AT និងទីប្រឹក្សាសម្របសម្រួលកម្មវិធីថ្នាក់ខេត្ត បានចុះរៀបចំកិច្ចប្រជុំសម្របសម្រួល និងពិភាក្សា ជាមួយគណ:កម្មាការរៀបចំ ដើម្បីត្រៀមមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មមាន់ នៅភូមិសំរោ  ឃុំពន្លៃ  ស្រុកអង្គរបូរី សរុបអ្នកចូលចំនួន ១៧នាក់ ស្រី ៥នាក់។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក ប៊ិន ទិត មេឃុំពន្លៃ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter