កិច្ចប្រជុំស្ដីពី ការងារគ្រប់គ្រងផ្ទៃក្នុង និងការតែងតាំងនាយកប្រតិបត្តិ សហគមន៍កសិកម្មទំនើប
ចេញ​ផ្សាយ ១១ កញ្ញា ២០២៤
36

ថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការី បាន ចូលរួមកិច្ចប្រជុំស្ដីពី ការងារគ្រប់គ្រងផ្ទៃក្នុង និងការតែងតាំងនាយកប្រតិបត្តិ សហគមន៍កសិកម្មទំនើប ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី ក្រុម ការងារលេខាធិការដ្ឋានកម្មវិធី ASPIRE-AT គណៈកម្មាធិការគ្រប់គ្រងសហគមន៍កសិកម្មទំនើប ក្រុមនិស្សិតស្ម័គ្រចិត្ត សរុបអ្នកចូលរួមចំនួន ២៦នាក់ ស្រី ១០នាក់។ កិច្ចប្រជុំនេះធ្វើនៅស្នាក់ការសហគមន៍កសិកម្មទំនើបស្ថិតនៅក្នុងភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter