ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤
លោក សុខ រេត មន្រ្តីការិយាល័យកសិឧស្សាហកម្មខេត្ត ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន បានចុះពិនិត្យស្រែបង្ហាញផលិតកម្មពូជស្រូវ ចំបុីស៧០ នៅដំណាក់កាលវគ្គទុំ នៅសហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ ភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស ដែលមានផ្ទៃដីបង្ហាញ ២ ០០០ម៉ែត្រការ៉េ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖
-ដំណាំស្រូវមានការលូតលាស់ល្អ
-មិនមានរងការបំផ្លាញពីកត្តាចង្រៃទេ
-បានអោយកសិករ ធ្វើការកាត់ពូជលាយ
-អោយកសិករដេីរកាត់ស្មៅតាមភ្លឺ ជំវិញស្រែបង្ហាញ
-ពន្យល់ណែនាំកសិករអំពីការការពារពីកក្តាចង្រៃលេីដំណាំស្រូវដូចជា បញ្ហារុយស ស្រឹងជញ្ជក់ទឹកដោះ ដង្កូវចាក់គុល មមាចត្នោត និងជម្ងឺផ្សិតលេីដំណាំស្រូវ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម