ចុះណែនាំបច្ចេកទេស​ ដល់កសិករចិញ្ចឹមសត្វនិងចាក់ថ្នាំទំលាក់សត្វល្អិតគោ​ នៅភូមិត្រពាំង​រនោង​ ឃុំស្រែរនោង​ ស្រុកត្រាំកក់​ និងព្យាបាលគោអន់ចំណី
ចេញ​ផ្សាយ ១១ កញ្ញា ២០២៤
19

ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤

លោក​ ទោ​ ចន្ធី​ និងលោក​ សែស​ សុខន​ មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបានចុះណែនាំបច្ចេកទេស​ ដល់កសិករចិញ្ចឹមសត្វនិងចាក់ថ្នាំទំលាក់សត្វល្អិតគោ​ នៅភូមិត្រពាំង​រនោង​ ឃុំស្រែរនោង​ ស្រុកត្រាំកក់​ និងព្យាបាលគោអន់ចំណី នៅភូមិអង្គប្រាង្គ​ ឃុំសន្លុង​ ស្រុកទ្រាំង។

តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី ៩​ ៥០០៛/គក្រ
+ជ្រូកកសិករ   ៩​ ០០០៛/គក្រ
+មាន់បីសាសន៍ ៧​ ៩០០៛/គក្រ
+មាន់សាច់  ៥​ ៥០០៛/គក្រ
+មាន់ស្រែ     ១៦ ០០០៛/គក្រ
+ពងមាន់កសិដ្ឋាន​ ៣៤០-៤០០៛/គ្រាប់
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់   ១១​ ៥០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ ៥០​ ០០០៛/ក្បាល
+ពងទា សាប ៤០០-៤៣០៛/គ្រាប់  
+ពងទាសាបភ្ញាស់​ ៤៥០-៥០០៛/គ្រាប់
+ពងទាកូន ៤៥០-៥០០៛/គ្រាប់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter