ថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤
លោកនាយផ្នែកបូរីជលសារ និងនាយសង្កាត់នេសាទសេកយំ រួមនឹងមន្ត្រីសហការ និងសហគមន៍នេសាទសរុបចំនួន ១៣នាក់ បានចុះបង្ក្រាបបទល្មើសនេសាទ ដោយធ្វើការដកហូតបានឧបករណ៍នេសាទខុសច្បាប់ រួមមានៈ
- សៃយ៉ឺនស្បៃមុង ២៣មាត់លូ
- របាំងស្បៃមុងប្រវែង ១ ៦០០ ម៉ែត្រ
- បង្គោលលស្មាច់ចំនួន ៥៥០បង្គោល
- ត្រីចម្រុះទម្ងន់ ១៥០ គ.ក្រ
នៅចំណុចខាងជើងសាលាឃុំជ័យជោគ ស្រុកបូរីជលសារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម