ថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤
----------
មន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន ចំនួន ០៤នាក់ បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(SRP) សម្រាប់ព្រឹត្តិការណ៍ទី២ ចំនួន ០២ វគ្គ នៅសហគមន៍កសិកម្ម ភ្នំដិនសែនសុខ ឃុំភ្នំដិន ស្រុកគិរីវង់ និងនៅសហគមន៍កសិកម្ម ទួលព្រះវិហារ ភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស ដែលមានអ្នកចូលរួមចំនួនសរុប ៦០នាក់ ស្រី ១៤ នាក់ និងបានធ្វើការផ្សព្វផ្សាយស្តីពីយន្តការចែករំលែកហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងហិរញ្ញប្បទានបៃតង អ្នកចូលរួម ៣០នាក់ ស្រី ៤នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម