ចុះពិនិត្យមើលការលូតលាស់សន្ទូង និងផ្តល់ជីបំប៉នលើកទី១ ស្រែបង្ហាញផលិតកម្មពូជស្រូវ ផ្ការំដួល
ចេញ​ផ្សាយ ១០ កញ្ញា ២០២៤
29

ថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤

----------

លោក ឃឹម រតនា មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន បានចុះពិនិត្យមើលការលូតលាស់សន្ទូង និងផ្តល់ជីបំប៉នលើកទី១ ស្រែបង្ហាញផលិតកម្មពូជស្រូវ ផ្ការំដួល របស់កសិករ ឈ្មោះ សូត្រ សារិន ភេទប្រុស នៅសហគមន៍កសិកម្មឧត្តសុរិយា ភូមិត្រពាំងថ្លាន់ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់​ ដែល​មាន​ផ្ទៃ​ដី ចំនួន ៖ ៣ ០០០ម៉ែត្រការ៉េ​។ ជាលទ្ធផល៖
- សន្ទូងមានការលូតលាស់ល្អ ក្នុងដំណាក់កាលបែកគុម្ព
- មានទឹកគ្រប់គ្រាន់
- មិនមានការបំផ្លាញពីពពួកសត្វចង្រៃទេ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter