ថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤
----------
លោក ណុប សំណាង នាយរងផ្នែករដ្ឋបាលជលផលអង្គរបូរី និងលោក កែប ហាន នាយសង្កាត់រដ្ឋបាលជលផលព្រៃកប្បាស លោក លីម ស៊ុនឆ័យ នាយរងសង្កាត់ជលផលគោកធ្លក រួមនិងកម្លាំងសហគមន៍ ០៤នាក់ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទចុសច្បាប់ ដោយធ្វើការដកហូតបាន ឧបករណ៍នេសាទខុសច្បាប់ រួមមានៈ
-សៃយ៉ឺនស្បៃមុង ចំនួន ០៥ មាត់លូ
-របាំងស្បៃប្រវែង ១២៥ ម៉ែត្រ
-បង្គោលឬស្សី ចំនួន ៧៦ ដើម
-កូនត្រីចម្រុះ ចំនួន ០៥ គ.ក លែងចូលក្នុងបឹងធម្មជាតិវិញ នៅចំនុចដែននេសាទ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម