ថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤
----------
លោកស្រី ឃឹម រតនា មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន និងលោក ថុង សារូ មន្ត្រីការិយាល័យនីតិកម្មកសិកម្ម ជាមន្ត្រីសហការជាមួយគម្រោង បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(SRP) នៅសហគមន៍កសិកម្មលំពង់សាមគ្គី ស្ថិតនៅភូមិពានមាសកើត ឃុំលំពង់ ស្រុកបាទី ដែលមានអ្នកចូលរួមអ្នកចូលរួមសរុប៣០នាក់ ស្រី ០៩ នាក់ និងបានធ្វើការផ្សព្វផ្សាយស្តីពីយន្តការចែករំលែកហានិភ័យនៃការប្រែ ប្រួលអាកាសធាតុ និងចែកខិត្តប័ណ្ណហិរញ្ញប្បទានបៃតង ចំនួនសរុប ៣០នាក់ ស្រី ០៩នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម