ថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤
----------
លោក ណុប សំណាង នាយរងផ្នែករដ្ឋបាល និងលោក លីម ស៊ុនឆ័យ នាយរងសង្កាត់ជលផលគោកធ្លក រួមនិងកម្លាំងសហគមន៍ ០៤នាក់ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ជាលទ្ធផល៖
-បានរុះរើរបាំងសាច់អួនក្រឡាតូចជាង ០៣ ស.ម ប្រវែង ៥០០ម៉ែត្រ
-សៃយ៉ឺន ចំនួន ០៩ មាត់លូ
-បង្គោលឬស្សី ចំនួន ១៧៥ ដើម នៅចំនុចដែននេសាទ អមប្រឡាយលេខ៨៧ និងអមប្រឡាយ១៥ ទល់មុខឃុំព្រៃផ្គាំ
-បានរុះរើរបាំងសាច់អួនតូចជាង ០៣ ស.ម ប្រវែង៣០០ ម៉ែត្រ
-សៃយុឺន ចំនួន ០៦ មាត់លូ
-បង្គោលឬស្សី ១២០ ដើម
-ត្រីចម្រុះសរុប ចំនួន ១២គីឡូក្រាម លែងចូលបឹងវិញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម