បន្តបេីកវេទិកាផ្សព្វផ្សាយជំងឺផ្ដាសាយបក្សី​ និងជំងឺឆ្កែឆ្កួត
ចេញ​ផ្សាយ ០២ កញ្ញា ២០២៤
31

ថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤

----------

លោក​ អុីង​ សុភិន​ អនុប្រធានការិយាល័យ​ផលិតកម្មនិងបសុព្យាបាលខេត្ត រួម​ទាំង​មន្រ្តី​ ០៤នាក់​ ស្រី​ ០១​នាក់​ បានសហការណ៏ជាមួយក្រុមការងារវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ​ និងផលិតកម្មស​ត្វ​នៃអគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ និងមន្រ្តីនាយក ដ្ឋានប្រយុទ្ធនិងជំងឺឆ្លង(CDC)​ នៃក្រសួងសុខាភិបាល​ ដែលមានការគាំទ្រពីអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ(FAO)​ ដោយ មានការចូលរួមពីលោក​ អ៊ុក​ សុខា​ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រៃកប្បាស​ និងលោកគ្រូ​ អ្នកគ្រូ​ ។ ក្រុមការងារបានបន្តបេីកវេទិកាផ្សព្វផ្សាយជំងឺផ្ដាសាយបក្សី​ និងជំងឺឆ្កែឆ្កួត​ ដល់សិស្សានុសិស្ស​ វេទិកាទី ៥ នៅវិទ្យាល័យក្រាំងស្លា​ សរុបចំនួន​ ២៦០នាក់ស្រី​ ១៥៥នាក់​ និងវេទិកាទី​ ៦​  នៅអនុវិទ្យាល័យក្រាំងស្លា​ សរុបចំនួន​ ២៥០នាក់​ ស្រី​ ១៤៦នាក់​ និងចែកខិត្តបណ្ណផ្សព្វផ្សាយជំងឺផ្ដាសាយ បក្សី​ផងដែរ​ ស្ថិតនៅភូមិស្លា​ ឃុំចារ​ ស្រុកព្រៃកប្បាស។

ចំនួនអ្នកចូលទស្សនា
Flag Counter