ចូលរួមប្រជុំរបស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អាណត្តិទី៦
ចេញ​ផ្សាយ ០២ កញ្ញា ២០២៤
29

 

ថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤

----------

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចូលរួមប្រជុំរបស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អាណត្តិទី៦ ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។ កិច្ចប្រជុំនេះបានផ្តោតលើរបៀបវិរៈដូចខាងក្រោម:

-ពិនិត្យទៅលើសេចក្ដីសម្រេចស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អាណត្តិទី៦
-កំណត់ប្រភេទអំណោយមនុស្សធម៌សម្រាប់ឆ្លើយតបទៅតាមប្រភេទរងគ្រោះ
(ខ្យល់កន្ត្រាក់ ទឹកជំនន់ អគ្គិភ័យ ទីទ័លក្រ បុណ្យសព មាតុភាព ជំងឺអេដស៍...)
-ចំនួនស្តុកសម្ភារៈក្នុងឃ្លាំង និងថវិកាក្នុងបេឡា សម្រាប់ឆ្លើយតបដល់ជនរងគ្រោះ
-អនុសាខាធ្វើសំណើសុំអំណោយមនុស្សធម៌មកសាខាចំនួនប៉ុន្មានឃីដ ?
-ពិនិត្យ និងអនុម័តទៅលើផែនការសកម្មភាព និងថវិកាលំអិតឆ្នាំ២០២៥ និង ៦ឆ្នាំ
-ផ្សេងៗ
កិច្ចប្រជុំនេះធ្វើនៅសាខាកាកបាទក្រហមកម្ពុជាខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter