ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ
ចេញ​ផ្សាយ ០២ កញ្ញា ២០២៤
29

ថ្ងៃចន្ទ ៧ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤

----------

លោក ណុប សំណាង នាយរងផ្នែករដ្ឋបាលជលផលអង្គរបូរី និងលោក លីម ស៊ុនឆ័យ នាយរងសង្កាត់ជលផលគោកធ្លក រួមនិងកម្លាំងសហគមន៍ ០៤នាក់ បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ដោយធ្វើការដកហូតបានឧបករណ៍នេសាទខុសច្បាប់ រួមមានៈ
-សៃយ៉ឺនស្បៃមុង ចំនួន ២២ មាត់លូ
-របាំងស្បៃប្រវែង ៤៤០ ម៉ែត្រ
-បង្គោលឬស្សី ចំនួន ២២០ ដើម
កូនត្រីចម្រុះ ចំនួន ៣០ គ.ក លែងចូលក្នុងបឹងធម្មជាតិវិញ នៅចំនុចដែននេសាទ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។

ចំនួនអ្នកចូលទស្សនា
Flag Counter