ថ្ងៃចន្ទ ៧ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤
----------
លោក ថៃ លី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត និងលោក អុីង សុភិន អនុប្រធានការិយាល័យ រួមទាំងមន្រ្តី ០៤នាក់ ស្រី ០១នាក់ បានសហការណ៍ជាមួយក្រុមការងារវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមន្រ្តីនាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លង(CDC) នៃក្រសួងសុខាភិបាល ដែលមានការគាំទ្រពីអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ(FAO) ដោយមានការចូលរួមពីលោក តាក់ ប៊ុនលី មន្រ្តីទទួលបន្ទុកពេទ្យសត្វស្រុកព្រៃកប្បាស និងលោកគ្រូ អ្នកគ្រូ បានបេីកវេទិកា ផ្សព្វផ្សាយជំងឺផ្ដាសាយក្សី និងជំងឺឆ្កែឆ្កួត ដល់សិស្សានុសិស្ស ដូចខាងក្រោម៖
+ពេលព្រឹកវេទិកាទី១ នៅវិទ្យាល័យហេង សំរិនព្រៃល្វា សរុបចំនួន ២៥០នាក់ ស្រី ១៤១នាក់ និងវេទិកាទី២នៅអនុវិទ្យាល័យហេង សំរិនព្រៃល្វាសរុបចំនួន ២៧៥នាក់ ស្រី១៨២នាក់ និងចែកខិត្តបណ្ណផ្សព្វផ្សាយជំងឺផ្ដាសាយបក្សីផងដែរស្ថិតនៅភូមិព្រៃល្វាកេីត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស
+ពេលរសៀលវេទិកាទី៣ នៅវិទ្យាល័យចំប៉ា សរុបចំនួន ២៥០នាក់ ស្រី ១៤៥នា់និងវេទិកាទី៤ នៅអនុវិទ្យាល័យចំប៉ាសរុបចំនួន ២៥០នាក់ស្រី ១២៧នាក់ និងចែកខិត្តបណ្ណផ្សព្វផ្សាយជំងឺផ្ដាសាយបក្សីផងដែរ នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម