ថ្ងៃសុក្រ ៤ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤
--------
លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី ផន បុល មន្ត្រី ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP) ក្រុមទី៣ ព្រឹត្ដិការណ៍ថ្ងៃទី ២ នៅសហគមន៍កសិកម្ម ពន្លឺសរីរាង្គ ឃុំពេជ្រសារ ស្រុក កោះអណ្ដែត ដែលមានអ្នកចូលរួមចំនួនសរុប ៣០នាក់ ស្រី ២៤នាក់ ព្រមទាំងបានផ្សព្វផ្សាយស្តីពីយន្តការចែករំលែកហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងហិរញ្ញប្បទានបៃតង បានចំនួន ៦០នាក់ ស្រី ២៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម