ថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤
----------
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ រួមមានលោក អ៊ុច សេវាន្ធី មន្រ្តីទទួលបន្ទុកសហគមន៍កសិកម្ម លោក នួន ទិត្យភារាម មន្ត្រីជំនួយការ និងទីប្រឹក្សាសម្របសម្រួលកម្មវិធីខេត្ត បានចុះរៀបចំប្រជុំផ្សព្វផ្សាយកម្មវិធី ASPIRE- AT ដល់សមាជិកសហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក ដែលមានខ្សែច្រវ៉ាក់តម្លៃបន្លែ នៅភូមិបេង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ដោយមានសមាជិកចូលរួមចំនួន ៥៥ នាក់ ស្រី ៣៩នាក់។ គោលបំណងនៃផ្សព្វផ្សាយគឺដើម្បីអោយសមាជិកសហគមន៍កសិកម្មយល់ច្បាស់ពីលក្ខខណ្ឌការចូលរួមអនុវត្តកម្មវិធីASPIRE-AT យល់ដឹងពីអត្ថប្រយោជន៏ដែលទទួលបានពីការគាំទ្រពីកម្មវិធី និងគៀងគរសមាជិកអ្នកផលិតចូលរួមអនុវត្តកម្មវិធីបន្ថែមទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម