ថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤
--------
លោក អ៊ុក ហាក់ នាយរងខណ្ឌរដ្ឋបាលជលផលតាកែវ បានសហការជាមួយមន្ត្រីជំនាញមកពីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល ចុះត្រួតពិនិត្យគុណភាពទឹកដើម្បីដាក់បង្កងចិញ្ចឹមក្នុងស្រែ នៅឃុំអូរសារាយ និងតាមដានសកម្មភាពការផ្តល់ចំណីត្រីរបស់ចិញ្ចឹមត្រីពិសោធន៍ក្នុងស្រែចំនួន ០២គ្រួសារ នៅឃុំជាងទង ស្រុកត្រាំកក់ ដោយសហការជាមួយគម្រោងអង្គការដៃគូអភិវឌ្ឍន៍ (សាធារណរដ្ឋប្រជាមានិតចិន)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម