សន្និបាតកំណើតដំបូងសហគមន៍កសិកម្មនៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំត្បូង ស្រុកត្រាំកក់
ចេញ​ផ្សាយ ២១ សីហា ២០២៤
15

ថ្ងៃអង្គារ ១ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤

លោកស្រី គយ សុខុម ជំនួយការប្រធានគ្រប់គ្រងកម្មវិធី ASPIRE-AT ថ្នាក់ខេត្ត និងសហការី ព្រមទាំងលោកទីប្រឹក្សា បានសម្របសម្រួលរៀបចំមហា សន្និបាតកំណើតដំបូងសហគមន៍កសិកម្មនៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំត្បូង ស្រុកត្រាំកក់ ក្រោមអធិបតីភាព លោក សាក់ វន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក សរុបអ្នកចូលរួមចំនួន ៩៥នាក់ ស្រី ៥៧នាក់។
ជាលទ្ធផលសម្រេចបាន:
-ជ្រើសរើសបានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម ចំនួន ០៥នាក់ ស្រី ០១នាក់
-គណៈកម្មាធិការត្រួតពិនិត្យ ០៣នាក់
-ឈ្មោះសហគមន៍កសិកម្មៈ មាន់ស្រែធម្មជាតិ
-តម្លៃភាគហ៊ុន ២០ ០០០ រៀល
-ប្រាក់សមាជិកភាព ៥០០០ រៀល/ អាណត្តិ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter