កិច្ចប្រជុំលេីការវិភាគស្ថានភាពនៃការប្រេីប្រាស់វិធីសាស្រ្តសុខភាពតែមួយក្នុងការត្រៀមបង្ការនិងឆ្លេីយតបជងឺផ្ដាសាយបក្សី(H5N1)
ចេញ​ផ្សាយ ២១ សីហា ២០២៤
24

ថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤

មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត​ ៥នាក់ និងលោកមេភូមិ​ពាក់ពន្ធ័​ ១នាក់ បានចូលរួមកិច្ចប្រជុំលេីការវិភាគស្ថានភាពនៃការប្រេីប្រាស់វិធីសាស្រ្តសុខភាពតែមួយក្នុងការត្រៀមបង្ការនិងឆ្លេីយតបជងឺផ្ដាសាយបក្សី(H5N1)នៅប្រទេសកម្ពុជា​ រៀបចំដោយក្រុមអ្នកស្រាវជ្រាវ ដោយបានទទួលថវិកាគាំទ្រពីសាកលវិទ្យាល័យសុខភាពតែមួយនៃអាសុីអាគ្នេយ៏(SEAOHOUN)និងបណ្ដាញសាកលវិទ្យាល័យសុខភាពតែមួយនៅកម្ពុជា (CAMBOHUN) ដែលដឹកនាំដោយលោក​ ង៉ោ​ ចំណាប់​ និងជាអ្នកសម្របសម្រួល​។ កិច្ចប្រជុំនេះធ្វេីនៅសណ្ឋាគារអាលីសវិទ្បា​ ក្រុងដូនកែវ​ តាកែវ។

ចំនួនអ្នកចូលទស្សនា
Flag Counter