ថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤
លោកនាយផ្នែកបូរីជលសារ និងលោកនាយសង្កាត់នេសាទសេកយំព្រមទាំងសហការី សហការនិងសហគមន៍នេសាទសរុបចំនួន ១៣នាក់ បានចុះបង្ក្រាបបទល្មើសនេសាទ ដោយធ្វើការរឹបអូសបានឧបករណ៍នេសាទខុសច្បាប់ រួមមានៈ
- សៃយ៉ឺនស្បៃមុង ២៥មាត់លូ
- របាំងស្បៃមុងប្រវែង ១ ៥០០ម៉ែត្រ
- បង្កោលឬស្សីចំនួន ៦៥០បង្គោល
- ត្រីចម្រុះទម្ងន់ ៩០គ.ក្រ
នៅចំណុចតាមបណ្តោយព្រំដែនកម្ពុជា វៀតណាម ពីឆែវមួយដល់ប៉ុស្តិ៍បន្ទាយស្លឹកក្នុងឃុំបូរីជលសារ ស្រុកបូរីជលសារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម