ថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤
លោក ញ៉ិប សុខុម អនុប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត និង លោក យូ ងនស៊ាង មន្ត្រីការិយាល័យសហគមន៍ជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន បានចុះផ្តល់បច្ចេកទេសស្ទូងស្រែបង្ហាញផលិតពូជស្រូវ ផ្ការំដួល ចំនួន ០២ បង្ហាញ នៅសហគមន៍កសិកម្មស្ទឹងស្លាគូ នៅភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង និងសហគមន៍កសិកម្មសែនសុខទឹកថ្លា ភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ដែលមានផ្ទៃដីសរុបចំនួន ៥ ០០០ម៉ែត្រការ៉េ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម