ថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤
លោក សួស ដារ៉ា និងលោក ឆុង ផុន មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ខេត្ត បានចុះផ្ដល់បច្ចេកទេសក្នុងការគ្រប់គ្រងជម្ងឺប្លាស និងដង្កូវមួរស្លឹកលើដំណាំស្រូវដែលស្រែរបស់កសិករបានប៉ះពាល់លើផ្ទៃដីប្រមាណ ៧ហិកតា ចំនួន ២ភូមិ នៅភូមិខាន់ខាវ និងស្វាយឬស្សីសង្កាត់បារាយណ៍ ក្រុងដូនកែវ ហើយបានផ្ដល់ថ្នាំជូនកសិករ ដើម្បីធ្វើការបាញ់បង្ហាញ។ សរុបអ្នក ចូលរួមសរុប ១៥នាក់ ស្រី ០៦នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម