ថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤
លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងលោកស្រី ផន បុល មន្ត្រីការិយាល័យ ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពីការអនុវត្ដន៍កសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ ( CSA) នៅសហគមន៍កសិកម្មពន្លឺសិរីរាង្គ ក្រុម០២ ព្រឹត្ដិការណ៍ទី០២ ស្ថិតនៅភូមិ ចុងអង្ករ ឃុំ ពេជ្រសារ ស្រុកកោះអណ្ដែត ដែលមានអ្នកចូលរួមអ្នកចូលរួមសរុប ៣០នាក់ ស្រី ១៨នាក់។ ក្នុងឱកាសនោះ ក៏បានធ្វើការផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណស្ដីពីការចែករំលែកហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងហិរញ្ញប្បទាន សរុបចំនួន ៣០នាក់ ស្រី ១៨នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម