បើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(SRP)
ចេញ​ផ្សាយ ២១ សីហា ២០២៤
63

ថ្ងៃពុធ ១០ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤

លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងលោកស្រី ផន បុល មន្ត្រីការិយាល័យ ជាមន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TAK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថានបានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(SRP) ក្រុមទី ២ ព្រឹត្ដិការណ៍ថ្ងៃទី ២ នៅសហគមន៍កសិកម្ម ពន្លឺសរីរាង្គ ឃុំពេជ្រសារ ស្រុក កោះអណ្ដែតខេត្ត ដែលមានអ្នកចូលរួមចំនួនសរុប ៣០នាក់ ស្រី ១៨នាក់។ ក្នុងឱកាសនោះ បានធ្វើការផ្សព្វផ្សាយ និងចែកខិតហតបណ្ណ័ស្តីពីយន្តការចែករំលែកហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងហិរញ្ញប្បទាន សរុបចំនួន ៣០នាក់ ស្រី ១៨នាក់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter