បើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(SRP)
ចេញ​ផ្សាយ ២១ សីហា ២០២៤
49

ថ្ងៃអង្គារ ៩ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤

លោក​ សុខ​ រេត​ មន្រ្តីការិយាល័យកសិឧស្សាហកម្ម​ខេត្ត និងលោក​ ង៉ែត​ ពិសិដ្ឋ​ មន្ត្រីការិយាល័យ​នីតិកម្មកសិកម្ម​  ជាមន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TAK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន​ បានបើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព(SRP) សម្រាប់ថ្ងៃទី ២ នៅសហគមន៍កសិកម្មភូមិបឹងអមតៈឃុំជំរះពេន ស្រុកសំរោង​ ដែលមានអ្នកចូលរួមសរុប ៣០នាក់ ស្រី ០៨នាក់។ ឈ្លៀតក្នុងឱកាសនោះ បានផ្សព្វផ្សាយ និងចែកខិត្តប័ណ្ណស្តីពីយន្តការចែករំលែកហានិភ័យនៃការប្រែប្រួលអាកាសធាតុ និងហិរញ្ញប្បទានបៃតង សរុបចំនួន ៣០នាក់ ស្រី ៨នាក់។

 

ចំនួនអ្នកចូលទស្សនា
Flag Counter