ចុះផ្តល់បច្ចេកទេសស្ទូងស្រែបង្ហាញផលិតពូជស្រូវ ផ្ការំដួល ចំនួន​ ០២បង្ហាញ​ នៅ​សហគមន៍កសិកម្ម ឧត្តសុរិយា
ចេញ​ផ្សាយ ២១ សីហា ២០២៤
5

ថ្ងៃចន្ទ ៨ កើត ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤

លោកស្រី ឃឹម រតនា មន្រ្តីការិល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និង​លោក​ ហន​ ឧត្ដម​ មន្ត្រី​ការិយាល័យ​ផលិតកម្ម​ និង​បសុ​ព្យាបាល​ខេត្ត​ ជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ថ្នាក់​ខេត្ត​ PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន  បានចុះផ្តល់បច្ចេកទេសស្ទូងស្រែបង្ហាញផលិតពូជស្រូវ ផ្ការំដួល ចំនួន​ ០២បង្ហាញ​ នៅ​សហគមន៍កសិកម្ម ឧត្តសុរិយា ភូមិត្រពាំងថ្លាន់ ឃុំឧត្តមសុរិយា និង​ភូមិ​ត្រពាំង​សោម​ ឃុំ​ត្រពាំង​ធំ​ខាង​ត្បូង​ ស្រុកត្រាំកក់ ដែល​មាន​ផ្ទៃ​ដីសរុប​ចំនួន​ ៦០០០ម៉ែត្រ​ការ៉េ​។

ចំនួនអ្នកចូលទស្សនា
Flag Counter