កិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មការសហគមន៍កសិកម្មទំនើប បន្លែផ្ទះសំណាញ់ត្រាំកក់ ក្រោមអធិបតីភាពឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ១០ សីហា ២០២៤
21

ថ្ងៃសុក្រ ៥ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤

លោកស្រី ង៉ែត សុភា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមនឹងលោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មការសហគមន៍កសិកម្មទំនើប បន្លែផ្ទះសំណាញ់ត្រាំកក់ ក្រោមអធិបតីភាពឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះបានពិភាក្សាលើបញ្ហាប្រឈមរបស់សហគមន៍ លើដំណើរការផលិតកម្មបន្លែ ក្នុងផ្ទះសំណាញ់ និងពិភាក្សាពីផែនការផ្គត់ផ្គង់បន្លែជាមួយក្រុមហ៊ុនត្រូពិកខេម ដែលមានសមាសភាពចូលរួម ចំនួន ២៦នាក់ ស្រី ០៦នាក់ នៅស្នាក់ការសហគមន៍កសិកម្ម ភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់។

ចំនួនអ្នកចូលទស្សនា
Flag Counter