ក្រុមការងារកម្មវិធីASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ១០ សីហា ២០២៤
14

ថ្ងៃព្រហស្បតិ៍ ៤ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤

ក្រុមការងារកម្មវិធីASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមមានលោក អ៊ុច សេវាន្ធី មន្រ្តីទទួលបន្ទុកសហគមន៍កសិកម្ម លោក សោ សាំ មន្រ្តី M&E លោក នួន ទិត្យភារាម មន្ត្រីជំនួយការ និងទីប្រឹក្សាសម្របសម្រួលកម្មវិធីខេត្ត បានចុះរៀបចំប្រជុំផ្សព្វផ្សាយកម្មវិធី ASPIRE- AT ដល់សមាជិកសហគមន៍កសិកម្មគិរីឧត្តមតាអូ ដែលមានខ្សែច្រវ៉ាក់តម្លៃបន្លែ នៅភូមិដោម ឃុំតាអូរ ស្រុកគិរីវង់ ដោយមានសមាជិកចូលរួមចំនួន ៤៨នាក់ ស្រី ៤០នាក់។
គោលបំណងនៃផ្សព្វផ្សាយគឺដើម្បីអោយសមាជិកសហគមន៍កសិកម្មយល់ច្បាស់ពីលក្ខខណ្ឌការចូលរួមអនុវត្តកម្មវិធី ASPIRE-AT យល់ដឹងពីអត្ថប្រយោជន៏ដែលទទួលបានពីការគាំទ្រពីកម្មវិធី និងគៀងគរសមាជិកអ្នកផលិតចូលរួមអនុវត្តកម្មវិធីបន្ថែមទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter