មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានចុះណែនាំបច្ចេកទេស​ ដល់កសិករចិញ្ចឹមសត្វ​ និងចាក់ថ្នាំជាតិកូនជ្រូក
ចេញ​ផ្សាយ ១០ សីហា ២០២៤
46

ថ្ងៃព្រហស្បតិ៍ ៤ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤

លោក​ ទោ​ ចន្ធី​ និងលោក សែស​ សុខន​ មន្រ្តីការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានចុះណែនាំបច្ចេកទេស​ ដល់កសិករចិញ្ចឹមសត្វ​ និងចាក់ថ្នាំជាតិកូនជ្រូក​ បានចំនួន ៧ក្បាល នៅភូមិត្រពាំងរនោង​ ឃុំស្រែរនោង​ ស្រុកត្រាំកក់​ និងព្យាបាលជំងឺរាគកូនជ្រូក​ ១២ក្បាល នៅភូមិត្រពាំងឈូក​ ឃុំត្រលាច​ ស្រុកទ្រាំង។

តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី ៩ ៣០០៛/គក្រ
+ជ្រូកកសិករ   ៨​ ៧០០៛/គក្រ
+មាន់បីសាសន៍ ៧​ ៦០០៛/គក្រ
+មាន់សាច់  ៤​ ៨០០៛/គក្រ
+មាន់ស្រែ     ១៦ ០០០៛/គក្រ
+កសិដ្ឋានភ្ញាស់កូនមាន់ស្រែ កន ភារម្យទិញស៊ុតមាន់ ១១​ ៥០៛/គ្រាប់
+កូនមាន់ ៣ ២០០៛/ក្បាល
+មាន់ បាត្រៀមពូជ ៧០ ០០០៛/ក្បាល
+មាន់មេពូជ ៥០​ ០០០៛/ក្បាល
+ពងទា សាប ៣៨០-៤០០៛/គ្រាប់  
+ពងទាកូន ៤២០-៤៥០៛/គ្រាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter