ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ដោយធ្វើការរឹបអូសបានឧបករណ៍នេសាទខុសច្បាប់
ចេញ​ផ្សាយ ១០ សីហា ២០២៤
29

ថ្ងៃព្រហស្បតិ៍ ៤ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤

លោក ខឹម ប៊ុនថន នាយផ្នែក   ផ្នែករដ្ឋបាលជលផលអង្គរបូរី រួមនឹងលោក ណុប សំណាង នាយរងផ្នែក លោក អុឹម ឧត្តម នាយសង្កាត់ និងលោក លីម ស៊ុនឆ័យ នាយរងសង្កាត់ជលផលគោកធ្លក និងកម្លាំងសហគមន៍ ០៣នាក់បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ ដោយធ្វើការរឹបអូសបានឧបករណ៍នេសាទខុសច្បាប់ រួមមានៈ
-សៃយ៉ឺនចំនួន ០៥ មាត់លូ
-របាំងស្បៃប្រវែង ២៥០ ម៉ែត្រ
-បង្គោលសៃយ៉ឺន ៦០ ដើម
-កូនត្រីចំរុះចំនួន ៤០ គ.ក បានប្រលែងចូលបឹងធម្មជាតិវិញ នៅចំនុចដែននេសាទប្រឡាយ១៣ កន្លះឃុំព្រែកផ្ទោល ស្រុកអង្គរបូរី

 

ចំនួនអ្នកចូលទស្សនា
Flag Counter