ថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៤
នាយផ្នែកបូរីជលសារ និងនាយសង្កាត់ជលផលសេកយំ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកបូរីជលសារ ដឹកនាំកម្លាំងដោយលោក នាង សំណាង អភិបាលរងស្រុកបូរីជលសារ បានចុះបង្ក្រាបបទល្មើសនេសាទ ដោយធ្វើការរឹបអូសបាឧបករណ៍នេសាទខុសច្បាប់ រួមមាន៖
+ សៃយ៉ឺនស្បៃមុងចំនួន ២០មាត់លូ
+ របាំងស្បៃមុងប្រវែង ១ ២០០ម៉ែត្រ
+ បង្គោលលឬស្សីចំនួន ៦៥០បង្កោល
+ ត្រីចម្រុះទម្ងន់ ៥០គ.ក្រ
នៅចំណុចខាងមុខអធិការដ្ឋាននគរបាល ស្រុកបូរីជលសារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម