ចុះទៅភូមិព្រែក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដើម្បីពិនិត្យការលែងកូនត្រីក្រាញ់ចូលទៅក្នុងហាប៉ាដើម្បីផ្សាំត្រី ក្នុងគោលបំណងចិញ្ចឹមត្រីក្នុងស្រែ កាត់បន្ថយថ្លៃដើម
ចេញ​ផ្សាយ ១០ សីហា ២០២៤
11

ថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤

លោក សុខ រ៉ាវុធ និងលោក ឈាន ធី មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្ត្រីសហការជាមួយអង្គការអុីរីប្រចាំនៅកម្ពុជា​ បានចុះទៅភូមិព្រែក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដើម្បីពិនិត្យការលែងកូនត្រីក្រាញ់ចូលទៅក្នុងហាប៉ាដើម្បីផ្សាំត្រី ក្នុងគោលបំណងចិញ្ចឹមត្រីក្នុងស្រែ កាត់បន្ថយថ្លៃដើម ព្រម​ទាំង​បានដាំស្រូវជាជួរដោយម៉ាស៊ីន (លន់ ហេង) នៅភូមិត្រពាំងចក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ និងធ្វើការជួសស្រូវសារឡើងវិញ​នៅភូមិព្រែកដក់ពរ ឃុំសំបួរ ស្រុកទ្រាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter