ថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងខណ្ឌរដ្ឋបាលជលផល បានចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត ដោយបានធ្វើការពិភាក្សាលើរបៀបវារៈ៖
-ពង្រឹងការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនគ្រប់ប្រភេទ
-ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
-ការពង្រឹងគ្រប់គ្រងអាវុធជាតិផ្ទុះ
-ពង្រឹងការជួញដូរមនុស្សគ្រប់ប្រភេទ
-ផ្សេងៗ
កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំរដ្ឋបាលខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម