ថ្ងៃអាទិត្យ ១៥ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤
មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ដ PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន ចំនួន ៣នាក់ ស្រី ២នាក់ បានចុះផ្តល់បច្ចេកទេសស្ទូងស្រែបង្ហាញផលិតកម្មគ្រាប់ពូជស្រូវ ចំនួន ២បង្ហាញ នៅសហគមន៍កសិកម្មសាមគ្គីមានជ័យ ភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ពូជផ្ការំដួល និងសហគមន៍កសិកម្មត្រពាំងស្រង៉ែ ភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ពូជសែនក្រអូប។ ស្រែបង្ហាញទាំងពីរមានផ្ទៃដីបង្ហាញ ៣,០០០ ម៉ែត្រការ៉េ ដូចគ្នា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម