ថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤
-----------
ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានសហការជាមួយរដ្ឋបាលស្រុកគិរីវង់បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺអុតក្ដាម ជំងឺសារទឹក និងជំងឺដុំពក លើសត្វគោ-ក្របីរបស់ប្រជាពលរដ្ឋ ក្នុងកំឡុងរដូវវស្សា នៅភូមិកោះកុសល ឃុំរាមអណ្តើក ស្រុកគិរីវង់ ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក-ឃុំ-ភូមិ និងប្រជាពលរដ្ឋ។ ជាលទ្ធផលគោក្របីចំនួន ២៦០ក្បាល ត្រូវបានចាក់ប៉ាក់សាំងបង្ការជំងឺសារទឹក និងអុតក្ដាម ព្រមទាំងបានផ្ដល់ថ្នាំម្លឺមីឌីទ្បែនចំនួន ៦៥ដប វ៉ាក់សាំង និងសម្ភារ:បរិក្ខាបសុពេទ្យមួយ ចំនួនជូនដល់ភ្នាក់ងារសុខភាពសត្វភូមិទុកប្រេីប្រាស់បន្តទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម