ថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤
-----------
លោក លឹម ចាន់ណា ប្រធានការិយាល័យនីតិកម្មកសិកម្មខេត្ត និងលោក ហន ឧត្ដម មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន បានចូលរួមសិក្ខាសាលាស្ដីពីការរៀបចំបទដ្ឋានស្តង់ដាបច្ចេកទេសនៃឡជីវឧស្ម័នមិត្តកសិករ ស្ថិតក្រោមអធិបតីភាពលោក ស៊ាង សុខលីម ប្រធាននាយដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាភ្នាក់ងារអនុវត្តគម្រោង។ សិក្ខាសាលាធ្វើនៅសណ្ឋាគារសង្គហៈមិត្ដ ខេត្តកែប ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម