ថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤
--------
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមនឹងមន្ត្រីជំនាញ លោកអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកោះអណ្តែត និងមន្ត្រីកសិកម្មឃុំ បានចុះពិនិត្យស្ថានភាពស្រូវរបស់ប្រជាពលរដ្ឋ នៅភូមិជ្រោយពោន ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ដែលរងការប៉ះពាល់ដោយទឹកជំនន់។ បន្ទាប់មកលោកប្រធាន បានបន្តចុះមើលការសំងួត និងកែច្នៃស្រូវនៅក្រុមហ៊ុន សុខា មហាលាភ ឯ.ក ស្ថិតនៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្ដែត ដែលផលិតអង្ករប្រភេទក្រអូប រួមមានៈ អង្ករសែនក្រអូប និងផ្ការំដួល ព្រមទាំងស្រូវដទៃទៀតដែលមានប្រភពនៅក្នុងខេត្តតាកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម