មន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត (PPIU-TAK) នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរបរិស្ថាន (Climate-Friendly Agriculture Value Chain) បានចុះអនុវត្តសកម្មភាព និងទទួលបានលទ្ធផលដូចខាងក្រោម៖
១.បើកវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករស្តីពីកសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ(CSA) ថ្ងៃទី០២ នៅសហគមន៍កសិកម្មគិរីឧត្ដមតាអូរ ភូមិដោម ឃុំតាអូរ ស្រុកគិរីវង់ ដែលមានអ្នកចូលរួមសរុបចំនួន ៣០នាក់ ស្រី ១០នាក់។
២.ចុះតាមដានការដុះលូតលាស់សំណាប របស់កសិករឈ្មោះ ទីង ផន ជាកសិករបង្ហាញពូជស្រូវផ្ការដួល នៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់។ លទ្ធផលទទួលបានដូចខាងក្រោម៖
-សំណាបដុះលូតលាស់ល្អ
-គ្នានជម្ងី និងសត្វល្អិតបំផ្លាញនិងស្មៅ
-មានទឹកគ្រប់គ្រាន់
-បានណែនាំឲ្យកសិករបាចជី អ៊ុយរ៉
បំប៉ន។
៣.បានចុះពិនិត្យស្រែបង្ហាញផលិតកម្មពូជស្រូវ ចំបុីស៧០ នៅដំណាក់កាលបែកគុម្ព នៅសហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ ភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស របស់កសិករឈ្មោះ មុិញ ហែម លើផ្ទៃដី ២ ០០០ម៉ែត្រការេ។ លទ្ធផលទទួលបានដូចខាងក្រោម៖
-ដំណាំស្រូវមានការលូតលាស់ល្អ
-មិនមានរងការបំផ្លាញពីកត្តាចង្រៃទេ
-បានអោយកសិករ ធ្វើការកាត់ពូជលាយ កាត់ស្មៅចង្រៃ
-អោយកសិករដេីរកាត់ស្មៅតាមភ្លឺ ជំវិញស្រែបង្ហាញ
-ពន្យល់ណែនាំកសិករពីបច្ចេកទេសការពារ និងកំចាត់សត្វល្អិតបំផ្លាញស្រូវ
-មានទឹកក្នុងស្រែច្រេីន
៤.អ្នកផ្សព្វផ្សាយឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ ចំនួន ០២នាក់ ស្រី បានចុះប្រជុំក្រុមតូចតាមភូមិដេីម្បីផ្សព្វផ្សាយ និងស្វែងរកអ្នកស្ម័គ្រ ចិត្តជាវឡជីវឧស្ម័ន និងរោងជីកំប៉ុស្ដិ៍ចំនួន ០២ប្រជុំ នៅក្នុងស្រុកត្រាំកក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
- អ្នកចូលរួមសរុបចំនួន ៤៤នាក់ ស្រី ៣៨នាក់
- អ្នកស្ម័គ្រចិត្តជាវ សរុបចំនួន ១១នាក់ ស្រី ១០នាក់
- អ្នកចាប់អារម្មណ៍ សរុបចំនួន ១៩នាក់ ស្រី ១៦នាក់
-អ្នកមិនចាប់អារម្មណ៍សរុបចំនួន ១៤នាក់ ស្រី១២នាក់។