ហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មទំនើប
ចេញ​ផ្សាយ ០៤ សីហា ២០២៤
73

ថ្ងៃសុក្រ ៦ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤

---------------------

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងសហការី បានចូលរួមហាសន្និបាតកំណើតដំបូង ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់សហគមន៍កសិកម្មទំនើប នៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ដោយមានសមាជិកចូលរួម ៦២នាក់ ស្រី ២៥នាក់ ព្រមទាំងមានការចូលរួមពីៈ
- ឯកឧត្តម ប៉ែន វុធ ទីប្រឹក្សាថ្នាក់ជាតិ នៃកម្មវិធី ASPIRE-AT 
- លោក ជា សំាងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម 
- លោក សាក់ វន ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកត្រាំកក់ ជាលទ្ធផល៖
 
+បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទំនើប បានចំនួន ០៥នាក់ 
-បានជ្រើសរើសគណៈកម្មកាធិការត្រួតពិនិត្យចំនួន ០៣នាក់ ស្រី ០១ នាក់ 
-ឈ្មោះ៖ សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់
+ភាគហ៊ុន 
- ផ្ទៃដី ១ ម៉ែត្រការ៉េ នៃផ្ទះសំណាញ់/ហ៊ុន ស្មើនឹងតម្លៃ ១២$
- ប្រាក់សមាជិកភាព ២០ ០០០រៀល/ឆ្នាំ


+កម្មវត្ថុមុខរបរ 
- ផលិតកម្មកសិកម្ម: ការដាំបន្លែសុវត្ថិភាព
- កសិ-ពាណិជ្ជកម្ម: ទីផ្សារបន្លែ និងផ្គត់ផ្គង់ធាតុចូលកសិកម្ម
- កសិ-ឧស្សាហកម្ម: ការកែច្នៃ វេចខ្ចប់ ធ្វើចំណាត់ថ្នាក់បន្លែ 
- សេវាកម្មពាក់ព័ន្ធផលិតកម្មកសិកម្ម: បណ្តុះបណ្តាលបច្ចេកទេសដាំដុះ

+ការបែងចែកភាគលាភ 
- ប្រាក់ភាគលាភសមាជិក ៨៥% 
- ប្រាក់វិនិយោគមុខជំនួញ ១០%
- ប្រាក់លើកទឹកចិត្តថ្នាក់ដឹកនាំ ៥%។

ចំនួនអ្នកចូលទស្សនា
Flag Counter