ចុះពិនិត្យ​ ណែនាំបច្ចេកទេស​ ការធ្វេីជីវសុវត្ថិភាព​ និងវិធានការទប់ស្កាត់ជំងឺសត្វពិសេសលេីជំងឺផ្ដាសាយបក្សី
ចេញ​ផ្សាយ ០៤ សីហា ២០២៤
32

ថ្ងៃព្រហស្បតិ៍ ៥ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤

------------------------

លោក​ ថៃ​ លី​ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមនិងលោក​ អុីង​ សុភិន អនុប្រធានការិយាល័យ​ និងមន្រ្តី​ ៨នាក់​ បានសហការជាមួយលោក​ សុខ​ ដារ៉ូ​ ប្រធានការិយាល័យអង្កេតតាមដានជំងឺសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការចូលរួមពីលោក គង់​ មុន្នី​ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកទ្រាំង ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានបន្តចុះពិនិត្យ​ ណែនាំបច្ចេកទេស​ ការធ្វេីជីវសុវត្ថិភាព​ និងវិធានការទប់ស្កាត់ជំងឺសត្វពិសេសលេីជំងឺផ្ដាសាយបក្សី​ ដល់កសិករចិញ្ចឹមសត្វជាលក្ខណ:គ្រួសារនៅភូមិក្រាំងកណ្ដាល​ ឃុំប្រាំបីមុំ​ ស្រុកទ្រាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter