ថ្ងៃអង្គារ ១១ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងមន្រ្តីជំនាញខេត្ត សហការជាមួយរដ្ឋបាលឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ធ្វើការប្រជុំផ្សព្វផ្សាយពីការការពារ និងកំចាត់ដង្កូវមូរស្លឹក តាមបែបមេកានិច និងការប្រើប្រាស់ថ្នាំកសិកម្ម នៅសាលាឃុំត្រពាំងក្រញូង។ កិច្ចប្រជុំនេះមានការចូលរួមពីក្រុមប្រឹក្សាឃុំ និងកសិករចំនួន ៨ភូមិ ស្មើនឹងអ្នកចូលរួម ៤២នាក់ ស្រី ១៥នាក់។ ក្នុងឱកាសនោះ លោកប្រធានបានជម្រុញអោយបានចូលរួមប្រជុំ ត្រូវធ្វើការផ្សព្វបន្តអោយបានទូលមទូលាយ។បន្ទាប់មក បានចុះពិនិត្យស្រែនៅភូមិត្រពាំងចក ឃុំត្រពាំងក្រញូង ជាក់ស្តែងឃើញថា ការបំផ្លាញនៅមានកំរិតតិចតួចនៅឡើយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម