ថ្ងៃចន្ទ ១០ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤
លោក សុខ រេត មន្រ្តីការិយាល័យកសិឧស្សាហកម្មខេត្ត និងលោក ថុង សារូ មន្រ្តីការិយាល័យនីតិកម្មកសិកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន បើកវគ្គបណ្តុះ បណ្តាលស្តីពីសាលារៀនស្រែកសិករស្តីពីកសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ (CSA) នៅសហគមន៍កសិកម្មដំរីរមៀល ស្ថិតនៅភូមិត្រពាំងឈូក ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ដែលមានអ្នកចូលរួមសរុប ៣០នាក់ ស្រី១០នាក់ តាមមាតិកាដូចខាងក្រោម៖
-បង្ហាញពីគោលបំណងវគ្គបណ្តុះបណ្តាល
-ប្រឡងចំណេះដឹងមុនវគ្គ
-ពិភាក្សាជ្រើសរើសទីតាំងស្រែបង្ហាញ
-តើអ្វីទៅជាកសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ
-គោលគំនិតសំខាន់ៗទាំង៣នៃកសិកម្មវៃឆ្លាត
-លក្ខណៈរូបសាស្រ្ត និងដំណាក់កាលលូតលាស់របស់ដំណាំស្រូវ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម