ថ្ងៃអាទិត្យ ៩ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងលោក នួន ទិត្យភារាម មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមប្រជុំ ពិភាក្សា លើដំណើរការរៀបចំបង្កើតចុះបញ្ជីសហគមន៍កសិកម្មទំនើប ក្រោមការដឹកនាំដោយឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង មានការចូលរួមពី លោក សាយ តុម អនុប្រធាននាយកដ្ឋាន សាកវប្បកម្ម
លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់
លោក មេឃុំ ត្រាំកក់ និង មន្ត្រីកសិកម្មឃុំ ព្រមទាំងសមាជិក អ្នកផលិតសរុបអ្នកចូលរួម ៣០ នាក់ ស្រី ០៥ នាក់ ។
ជាលទ្ធផល:
- សហគមន៍កសិកម្មត្រូវ បង្កើត ចុះបញ្ជីនៅ សប្តាហ៍ទី ០៣ ខែ កក្កដា
- ជ្រើសរើសបាន លោក មុិច សីហា ជាអ្នកគ្រប់គ្រងបណ្តោះអាសន្ន
- នាយកដ្ឋាន សាកវប្បកម្ម ជាទទួលបន្ទុកផ្នែក ត្រួតពិនិត្យ គុណភាពពូជ និងផលិតបណ្តុះកូនដំណាំ
- មន្ត្រី កសិកម្ម ឃុំ ជាងទង ជាអ្នកសម្របសម្រួលផ្ទាល់
- រដ្ឋបាលស្រុក និង ផ្តល់មន្ត្រីមកជួយគាំទ្រលើផ្នែក គណនេយ្យ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម