ថ្ងៃសុក្រ ៧ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤
ក្រុមការងារកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរួមមានលោក អ៊ុច សេវ៉ាន្ធី មន្រ្តីទទួលបន្ទុកហគមន៍កសិកម្ម លោក នួន ទិត្យភារាម មន្ត្រីជំនួយការកម្មវិធី និងទីប្រឹក្សាសម្របសម្រួលកម្មវិធីបានរៀបចំកិច្ចប្រជុំជ្រើស រើសគណកម្មាការស្មគ្រ័ចិត្តរៀបចំ បង្កើត ចុះបញ្ជីសហគមន៍កសិកម្ម ក្រុមកសិករនៅ ភូមិអំពិល ភូមិសំរោង ភូមិពន្លៃ ឃុំពន្លៃ ស្រុក អង្គរបុរី ដោយមានអ្នកចូលរួម ចំនួន ២០នាក់ ស្រី ១៣នាក់ ។ ជាលទ្ធផលសម្រេចបាន ជ្រើសរើសបាន គណកម្មការរៀបចំចំនួន ១៥នាក់ ស្រី០៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម