ថ្ងៃសុក្រ ៧ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤
លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងមន្រ្តីជំនាញខេត្ត បានអមដំណើរ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ តំណាងនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ តំណាងនាយកដ្ឋានដំណាំស្រូវ និងអ្នកពាក់ពន្ធ័ បានចុះតាមដាន ពិនិត្យ និងវាយវាយតម្លៃការបំផ្លាញដំណាំស្រូវដោយរុយស និងដង្កូវមូរស្លឹកនៅស្រុកព្រៃកប្បាស និងស្រុកអង្គរបូរី ខេត្តតាកែវ ដោយក្រុមការងារបានធ្វើការបាញ់ថ្នាំកសិកម្មដើម្បីកំចាត់លើផ្ទៃដី ១០ហិកតា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានណែនាំ ដល់មន្ត្រីកសិកម្មឃុំ និងកសិករ ឧស្សាហ៍ចុះពិនិត្យស្រែជៀសវាងយឺតពេលក្នុងការកម្ចាត់ និងគ្រប់គ្រង រុយស និងដង្កូវមូរស្លឹក។
ពេលរសៀល ខ្ញុំបាទ និងមន្រ្តីជំនាញខេត្ត និងលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកត្រាំកក់ បានចុះផ្តល់បច្ចេកការពារ និងកំចាត់ដង្កូវមូរស្លឹក នៅសាលាឃុំត្រពាំងក្រញូង សរុបអ្នកចូលរួម ៣៥នាក់ ស្រី ២០នាក់។ ខ្ញុំបាទបានផ្តល់ថ្នាំកសិកម្ម ចំនួន ២៦ដប ដល់គ្រួសាររងគ្រោះសំរាប់បាញ់លើផ្ទៃដី ២៥ហិកតា។