ចុះជួបជាមួយ មេភូមិ និង គណៈកម្មាធិការសហគមន៍កសិកម្ម ដើម្បី​ផ្តល់ និងពន្យល់ពីរបៀបចុះបញ្ជីឈ្មោះក្បាលដីស្រែរបស់កសិករ
ចេញ​ផ្សាយ ១៧ កក្កដា ២០២៤
36

ថ្ងៃព្រហស្បតិ៍ ៦ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤

លោក សោ​ សារឿង​ ប្រធានការិយាល័យគ្រឿងយន្តកសិកម្មជា​មន្រ្តី​អង្គភាព​អនុវត្ត​គម្រោង​ PPIU-TAK នៃ​គម្រោង​ខ្សែ​ច្រវាក់​ផលិតកម្ម​ដោយ​ភាតរបរិស្ថាន រួមដំណើរជាមួយមន្រ្តីភ្នាក់ងារអង្គភាពអនុវត្តគម្រោង  GDA/IA/PMU និង ទីប្រឹក្សាបច្ចេកទេស CS2 បានចុះជួបជាមួយ មេភូមិ និង គណៈកម្មាធិការសហគមន៍កសិកម្ម ដើម្បី​ផ្តល់ និងពន្យល់ពីរបៀបចុះបញ្ជីឈ្មោះក្បាលដីស្រែរបស់កសិករដែលបានជ្រើសរើសសម្រាប់គម្រោងកៀរពង្រាបដី ឲ្យរាបស្មើដោយប្រពន្ធ័ឡាហ្ស៊ែក្រោមអនុគម្រោងនៃគម្រោង CFAVCចំនួន២​សហគមន៍កសិកម្ម នៅសហគមន៍កសិកម្ម ចំប៉ាព្រៃផ្តៅ ឃុំចំប៉ាស្រុកព្រៃកប្បាស
និង​ សហគមន៍កសិកម្ម ជើងគួនជោគជ័យ ឃុំ ជើងគួន ស្រុក​សំរោង ខេត្តតាកែវ ។​

ចំនួនអ្នកចូលទស្សនា
Flag Counter